នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស. ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី “ការបង្ហាញព័ត៌មានចីរភាព” ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៀង ធីរិទ្ធ
អគ្គនាយករងនិយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធលើគោលការណ៍ណែនាំ ដើម្បីធានានូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រុមហ៊ុនចុះបញ្ជីមូលបត្រ និងក្រុមហ៊ុនសវនកម្ម នៅសាលប្រជុំធំ នៃទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ។