នារសៀលថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស. ២០២៥ ដោយមានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម លោក ហាក់ សីហា ប្រធានការិយាល័យអនុលោមភាពទី១ និងលោក ម៉ាច ដារ៉ា អនុប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ ព្រមទាំងមន្ត្រីជំនាញ នៃនិយ័តករគណនេយ្យ និងសវនកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់លើ សេចក្ដីព្រាងប្រកាសស្ដីពី “សំណើលក់ មូលបត្របំណុលជាឯកជន” ដែលរៀបចំដោយ និយ័តករមូលបត្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងប្រមូល ធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងប្រកាសនេះឲមានលក្ខណះគ្រប់ ជ្រុងជ្រោយ ដើម្បីធានានូវការអនុវត្ត ពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ដោយមានការ ចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ, ក្រុមហ៊ុនចុះបញ្ជីមូលបត្រ និងក្រុមហ៊ុនសវនកម្ម នៅនៅសាលប្រជុំធំ នៃទីស្ដីការ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ។