នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ ៣៤៥ និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទទាំងអស់របស់និយ័តករគណនេយ្យនិងសវនកម្ម។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ៖
១.ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៥
២. បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋាននីមួយៗ
៣.បញ្ហាផ្សេងៗ។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×