នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស. ២០២៥ នៅបន្ទប់ប្រជុំធំនិយ័តករគណនេយ្យនិងសវនកម្ម ជាន់ទី១ អគារ “ក” នៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព (គ.រ.ច.) ដោយមានការចូលរួមពីសមាជិក សមាជិកា ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២០ រូប ដែលបានប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖
១. ការណែនាំសមាជិកនៃគណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព។
២. ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការអនុម័តស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព។
៣. របៀបវារៈផ្សេងៗ។













សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
