កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចសហការរៀបចំសិក្ខាសាលាស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិ សម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCE)” ជាមួយលោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តាមប្រព័ន្ធអនឡាញ (Zoom Meeting)

កាលបរិច្ឆេទ៖ 16-09-2025 05:21 PM

នាថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តិស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ២រសៀល ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានបច្ចេកទេស នៃ ន.គ.ស. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចសហការរៀបចំសិក្ខាសាលាស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិ សម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCE)” ជាមួយលោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តាមប្រព័ន្ធអនឡាញ (Zoom Meeting)។ កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ 
១.  ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីស្តង់ដា ISA for LCE ជូនដល់ក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។
២.  ផ្តល់ចំណេះដឹង និងជំនាញបន្ថែមដល់អ្នកអនុវត្តវិជ្ជាជីវៈ ដើម្បីអនុវត្តស្តង់ដាថ្មីប្រកបដោយប្រសិទ្ធភាព។