ចូលរួមទស្សនកិច្ចសិក្សារបស់ក្រុមការងារជំរុញការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ស្តីពី «ការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិលេខ១៧ នៅប្រទេសកូរ៉េខាងត្បូង»

កាលបរិច្ឆេទ៖ 26-09-2025 09:41 AM

កាលពីថ្ងៃចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ប៉ុក ជ័យរិទ្ធី មន្ត្រីបច្ចេកទេស នៃន.គ.ស. បានចូលរួមទស្សនកិច្ចសិក្សារបស់ក្រុមការងារជំរុញការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ស្តីពី «ការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិលេខ១៧ នៅប្រទេសកូរ៉េខាងត្បូង» ដើម្បីសិក្សាបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្ត និងការត្រួតពិនិត្យ ពីវិទ្យាស្ថានអភិវឌ្ឍន៍វិស័យធានារ៉ាប់រង និងអាជ្ញាធរសេវាហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូង។