វគ្គបណ្តុះបណ្តាលស្តីពី”ការបញ្ជា្របការយល់ដឹងលើផែនការយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយរបស់និយ័តករសន្តិសុខសង្គម” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារណូវ៉ូតែល

កាលបរិច្ឆេទ៖ 19-11-2025 03:50 PM

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី វណ្ណា ពៅដានូ ប្រធានការិយាល័យសហប្រតិបត្តិការ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី”ការបញ្ជា្របការយល់ដឹងលើផែនការយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយរបស់និយ័តករសន្តិសុខសង្គម” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារណូវ៉ូតែល ក្រោមអធិបតីភាព លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃនិយ័តករសន្តិសុខសង្គម ក្នុងគោលបំណងចែករំលែកចំណេះដឹងក្នុងការបង្កើត និងចងក្រងមាតិកាសំខាន់ៗសម្រាប់ការផ្សព្វផ្សាយ ដោយវគ្គបណ្តុះបណ្តាលនេះបានចែករំលែកលើម៉ូឌុលចំនួន៤ រួមមាន (១)យុទ្ធសាស្រ្ត ការផ្សព្វផ្សាយពាណិជ្ជសញ្ញា និងទំនុកចិត្ត (២) )ឧបករណ៍យុទ្ធសាស្រ្តសម្រាប់មាតិកាជាក់ស្តែង(៣)យុទ្ធសាស្រ្តបច្ចេកទេសដើម្បីឱ្យខ្លឹមសារមានប្រសិទ្ធភាព និង(៤ )ការបង្កើតនូវមាតិកា។