កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កាលបរិច្ឆេទ៖ 26-12-2025 11:50 AM

នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកដែលជាសមាជិក-សមាជិកានៃ អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. នៅទីស្តីការ អ.ស.ហ.។