កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ និង ការពិពណ៌នាមុខតំណែងវិជ្ជាជីវៈឯកទេស នៃ ក.ស.ហ.វ

កាលបរិច្ឆេទ៖ 26-12-2025 11:54 AM

នាព្រឹកថ្ងៃពុធ ៥ កើត ខែ បុស្ស ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.ស.ហ.វ.), លោក ទឹម សត្យា, ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃនិយ័តករគណនេយ្យ និងសវនកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន, អគ្គនាយក នៃ និយ័តករគណនេយ្យ និងសវនកម្ម អមដោយសហការី បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ និង ការពិពណ៌នាមុខតំណែងវិជ្ជាជីវៈឯកទេស នៃ ក.ស.ហ.វ., ដឹកនាំដោយឯកឧត្តម ឯក ចន្ថា, អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ. ដោយមានការចូលរួមពីបណ្តាតំណាងអគ្គនាយកដ្ឋាន និង ស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទ និង ក្រោមអាណាព្យាបាល ក.ស.ហ.វ.។