កិច្ចប្រជុំពិភាក្សាលើ "សេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន"

កាលបរិច្ឆេទ៖ 26-12-2025 02:44 PM

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០ នាទីព្រឹក នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព អមដោយមន្រ្តីជំនាញនៃការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ របស់និយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើ "សេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន" ក្រោមការដឹកនាំដោយ លោក ម៉ៅ ពៅ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត និងលោក ម៉ី សំណាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនិយ័តករអចលនវត្ថុនិងបញ្ចាំ ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទនៃ អ.ស.ហ.។