ពិភាក្សាពីទោសទណ្ឌដែលមានចែងនៅក្នុង សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម

កាលបរិច្ឆេទ៖ 12-01-2026 02:44 PM

នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) អមដោយ សហការី បានជួបប្រជុំជាមួយក្រុមការងារនៃក្រសួងយុត្តិធម៌ ដែលដឹកនាំដោយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងសហការី ដើម្បី ពិភាក្សាពីទោសទណ្ឌដែលមានចែងនៅក្នុង សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម តាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការ គណៈរដ្ឋមន្ត្រី។