សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា

កាលបរិច្ឆេទ៖ 20-01-2026 01:16 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ព្រមទាំង ឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន២០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់គណនេយ្យ និងសវនកម្ម ស្តង់ដាបច្ចេកទេសនៅកម្ពុជា ជូនដល់សាស្រ្តាចារ្យ និងនិស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធ។
សិក្ខាសាលាខាងលើផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ គឺ ៖
១. ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ 
២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង
៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា។