នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ និយ័តករ គណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃ និយ័តករគណនេយ្យនិងសវនកម្មអមដោយមន្ត្រីជំនាញជាន់ខ្ពស់បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាង «បច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និង គោលការណ៍ណែនាំរួមស្តីពីយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទ្ធិលទ្ធភាពនិងរៀបចំគម្រោង» ក្រោមការដឹកនាំរបស់ ឯកឧត្ដម ប៉ែន ធីរុង្គ, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ ក.ស.ហ.វ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានអញ្ជើញជាសហប្រធានជាមួយ លោក Vijay Kumar Akasam, ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។







