សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន”

កាលបរិច្ឆេទ៖ 20-01-2026 01:22 PM

នាថ្ងៃព្រហស្បតិ៍-សុក្រ ១២រោច-១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ,ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.),មន្រ្តីជំនាញជាន់ខ្ពស់ការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ នៃនាយកដ្ឋានកិច្ចការទូទៅ បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន” របស់អង្គភាពសវនកម្មផ្ទៃក្នុងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមការដឹកនាំដោយ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃ អ.ស.ហ. និងមានការចូលរួមពីតំណាងនិយ័តករក្រោមឱវាទ អ.ស.ហ. និងភាគីពាក់ព័ន្ធ។