“វេទិកាស្តីពីពន្ធដារកម្ពុជា ២០២៦”

កាលបរិច្ឆេទ៖ 6-02-2026 09:09 AM

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងសហការី បានអញ្ជើញចូលរួមកម្មវិធី “វេទិកាស្តីពីពន្ធដារកម្ពុជា ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាព តំណាងសភាពណិជ្ជកម្មកម្ពុជា និងវិស័យឯកជន នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)។