នាថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) មន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ និងនាយកដ្ឋានបច្ចេកទេស បានចូលរួម សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្ដីពី "ឧត្តមានុវត្តន៍នៃការគ្រប់គ្រងប្រតិបត្តិការ" ក្រោមអធិបតីភាពរបស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃ អ.ស.ហ.។ សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ អ.ស.ហ. សាលប្រជុំធំជាន់ទី២ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់មន្ត្រីរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិការរបស់អង្គភាព និងវិធីសាស្រ្តដែលនាំទៅដល់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និង ភាពសន្សំសំចៃនៃការប្រើប្រាស់ធនធានរបស់ស្ថាប័នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។