ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានអនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្ដុះបណ្ដាល នៃ (គ.ក.គ.ក.) អមដោយទីប្រឹក្សាបច្ចេកទេស និងលេខាធិការដ្ឋាន បានចុះដល់ទីតាំងផ្ទាល់របស់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃគុណវុឌ្ឍិ និងលក្ខខណ្ឌតម្រូវនានា

កាលបរិច្ឆេទ៖ 9-02-2026 03:52 PM

នាព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក) ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានអនុគណៈកម្មាធិការទទួលស្គាល់ការអប់រំ និងបណ្ដុះបណ្ដាល នៃ (គ.ក.គ.ក.) អមដោយទីប្រឹក្សាបច្ចេកទេស និងលេខាធិការដ្ឋាន បានចុះដល់ទីតាំងផ្ទាល់របស់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃគុណវុឌ្ឍិ និងលក្ខខណ្ឌតម្រូវនានា ដើម្បីទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានសិក្សាដែលមាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (Cambodia CPA)។