នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ហេង សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារជំរុញការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងជាប្រធានក្រុមការងារ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារស្របតាមផែនការសកម្មភាពក្រុមការងារប្រចាំឆ្នាំ ២០២៦ នៅបន្ទប់ប្រជុំ ន.ធ.ក. ជាន់ទី៦ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
