នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ អគារ “គ” នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការបច្ចេកទេសស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការបច្ចេកទេសស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ (គ.ស.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសមាជិក-សមាជិកានៃគណៈកម្មការបច្ចេកទេសស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ សរុបប្រមាណ ២០ នាក់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
១). ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តស្ដង់ដាគណនេយ្យសាធារណៈ
កម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្ដីពីចំណូលពីប្រតិបត្តិការមិនដោះដូរ
២). របៀបវារៈផ្សេងៗ។
.jpg)










