សិក្ខាសាលាស្តីពី “បទដ្ឋានអន្តរជាតិ ច្បាប់និងបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម”

កាលបរិច្ឆេទ៖ 10-03-2026 02:54 PM

នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០ នាទីរសៀល នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក កាំង ហេងហាប់ មន្ដ្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមសិក្ខាសាលាស្តីពី “បទដ្ឋានអន្តរជាតិ ច្បាប់និងបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះមាន គោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងស្តីពី បទដ្ឋានអន្តរជាតិ ច្បាប់និងបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីជាការត្រៀមលក្ខណៈឱ្យបានពេញលេញចំពោះការវាយតម្លៃអញ្ញមញ្ញដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨ ខាងមុខនេះ។