នាថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម អមដោយលោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និង តាំងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីលក្ខន្តិកៈ និងបុគ្គលិកនៃនិយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលជួបសម្តែងការគួរសម និងអបអរសាទរ ព្រមទាំងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។








