ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានគណនេយ្យធុរកិច្ច ស្ដីពី “កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស”

កាលបរិច្ឆេទ៖ 13-03-2026 08:18 AM

នារសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទី នៅអរគារ៣៤៥ ជាន់RF និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានគណនេយ្យធុរកិច្ច ស្ដីពី “កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស”  ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង ឯកឧត្តម យិន សេកហុង នាយកវិទ្យាស្ថានគណនេយ្យធុរកិច្ច ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រី នៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានគណនេយ្យធុរកិច្ច។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវការរីកចម្រើននិងការអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។