កិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងប្រកាសស្ដីពីការបង្កើតក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”

កាលបរិច្ឆេទ៖ 20-03-2026 10:37 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ដនិងអនុលោមភាព អមដោយមន្ដ្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងប្រកាសស្ដីពីការបង្កើតក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។