កិច្ចប្រជុំលើកទី២ របស់គណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព (គ.រ.ច.) ដោយមានការចូលរួមពីសមាជិក-សមាជិកា ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ

កាលបរិច្ឆេទ៖ 27-03-2026 01:51 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំធំនៃនិយ័តករគណនេយ្យនិងសវនកម្ម ជាន់ទី១ អគារ “ក” នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព បានដឹកនាំកិច្ចប្រជុំលើកទី២ របស់ គណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព (គ.រ.ច.) ដោយមានការចូលរួមពីសមាជិក-សមាជិកា ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២០ រូប ដែលបានប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖
  ១. បទបង្ហាញស្ដីពីមតិយោបល់របស់សិក្ខាកាម លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព 
  ២. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តស្តង់ដា ការលាតត្រដាងព័ត៌មានអំពីចីរភាព 
  ៣. របៀបវារៈផ្សេងៗ។