កិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ និងការចែករំលែកទិន្នន័យមកកាន់ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ DataEF តាមប្រព័ន្ធអនឡាញ Zoom

កាលបរិច្ឆេទ៖ 27-03-2026 01:55 PM

នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃ ន.គ.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ និងការចែករំលែកទិន្នន័យមកកាន់ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ DataEF  តាមប្រព័ន្ធអនឡាញ Zoom ជាមួយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលដឹកនាំដោយ  លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីឃ្លំាងទិន្នន័យ DataEF ដែលជា ផតថលទិន្នន័យសម្រាប់សាធារណៈ ដែលផ្តល់នូវសេវាទិន្នន័យបើកចំហ សម្រាប់គោលបំណងស្រាវជ្រាវ វិភាគ និងគាំទ្រការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចចូលប្រើប្រាស់ទិន្នន័យពីប្រភពចម្រុះ បានយ៉ាងងាយស្រួល និងអាចភ្ជាប់តាមរយៈ API ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការវិភាគ និងការគ្រប់គ្រងទិន្នន័យ។