ប្រជុំពិភាក្សាជាមួយតំណាងវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) និងសមាគមគណនេយ្យករជំនាញ (ACCA) ដើម្បីជជែកពិភាក្សាអំពីការរៀបចំ វគ្គបណ្តុះបណ្តាលជំនាញអំពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ ១៧ “កិច្ចសន្យាធានារ៉ាប់រង”

កាលបរិច្ឆេទ៖ 2-04-2026 03:04 PM

នាព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក, ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ ឯកឧត្តម ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានជួបប្រជុំពិភាក្សាជាមួយតំណាងវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) និងសមាគមគណនេយ្យករជំនាញ (ACCA) ដើម្បីជជែកពិភាក្សាអំពីការរៀបចំ វគ្គបណ្តុះបណ្តាលជំនាញអំពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ ១៧ “កិច្ចសន្យាធានារ៉ាប់រង” ជូនដល់ក្រុមហ៊ុនធានារ៉ាប់រង និងស្តង់ដាគណនេយ្យសម្រាប់វិស័យល្បែងពាណិជ្ជកម្ម។