កិច្ចប្រជុំស្ដីពីឧបករណ៍អភិវឌ្ឍន៍គណនេយ្យ (ADT) ជាមួយ លោកស្រី Elena Botvina មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃសន្និសីទសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD)

កាលបរិច្ឆេទ៖ 3-04-2026 01:47 PM

នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), ឯកឧត្ដម ស៊ឹម ចាន់គីរីរ័ត្ន ទីប្រឹក្សាបច្ចេកទេស នៃ ន.គ.ស. បានដឹកនាំកិច្ចប្រជុំស្ដីពីឧបករណ៍អភិវឌ្ឍន៍គណនេយ្យ (ADT) ជាមួយ លោកស្រី Elena Botvina មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃសន្និសីទសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដោយមានការចូលរួមពី មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស, នាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព តាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ក្នុងគោលបំណងណែនាំសមាជិក ក្រុមការងារ និងពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចាប់ផ្ដេីម (Kick-off Meeting) ស្តីពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការរាយការណ៍ហិរញ្ញវត្ថុ និងចីរភាពថ្នាក់ជាតិរបស់ប្រទេសកម្ពុជា នៅចុងខែមេសាខាងមុខ៕