នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី ទី មួយហួយ អនុប្រធានការិយាល័យអនុលោមភាពទី២ បានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី «នីតិវិធី រៀបចំ និងដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសមិនរងសវនកម្មឯករាជ្យ» ដែលរៀបចំឡើងដោយ សមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយ នៃ CTAFA។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីម្ចាស់សហគ្រាស តំណាងសហគ្រាសដែលជាសមាជិករបស់សមាគម និងសិក្ខាកាមចំនួនប្រមាណ ២០០នាក់ តាមប្រព័ន្ធអនឡាញ (Zoom)។




សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
