កិច្ចប្រជុំបំភ្លឺករណីមិនបានអនុវត្តលក្ខខណ្ឌ និងកាតព្វកិច្ចពេញលេញ ទៅនឹងបទប្បញ្ញត្ដិជាធរមានរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រូបវន្ដបុគ្គលជាជន

កាលបរិច្ឆេទ៖ 9-04-2026 03:32 PM

នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩៖០០នាទីព្រឹក នៅអគារ៣៤៥ ជាន់ទី១១  ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំបំភ្លឺករណីមិនបានអនុវត្តលក្ខខណ្ឌ និងកាតព្វកិច្ចពេញលេញ ទៅនឹងបទប្បញ្ញត្ដិជាធរមានរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រូបវន្ដបុគ្គលជាជនបរទេស។