កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាអំពី “សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ”

កាលបរិច្ឆេទ៖ 29-04-2026 09:26 AM

នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានចូលរួម កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាអំពី “សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ”។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ដែលមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្ត្រីនៃនិយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. សរុបប្រមាណ២៥រូប។