សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពី «ការបោះផ្សាយលក់ឯកតាបរធនវិនិយោគអចលនវត្ថុនៃ គម្រោងវិនិយោគរួម»

កាលបរិច្ឆេទ៖ 4-05-2026 09:58 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករ គណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ប៉ុក ជ័យរិទ្ធី អនុប្រធានការិយាល័យស្តង់ដាគណនេយ្យឯកជន នៃនាយកដ្ឋានបច្ចេកទេស បាន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពី «ការបោះផ្សាយលក់ឯកតាបរធនវិនិយោគអចលនវត្ថុនៃ គម្រោងវិនិយោគរួម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹង និងជំរុញការវិនិយោគក្នុងបរធនវិនិយោគអចលនវត្ថុដែលអាចផ្តល់ប្រាក់ចំណូល ដូចជា ផ្សារទំនើប ការិយាល័យ អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។