សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រងចំណាយកកស្ទះ ២០២៥-២០២៨»

កាលបរិច្ឆេទ៖ 4-05-2026 10:21 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល នៅសណ្ឋាគារសាន់ & មូន រីវើសាយ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ហេង សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រងចំណាយកកស្ទះ ២០២៥-២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

ផែនទីបង្ហាញផ្លូវនេះ មានគោលបំណងសម្រួល និងពន្លឿននីតិវិធីក្នុងដំណាក់កាលអនុវត្តថវិកា ដោយគិតចាប់ពីការវិភាជថវិការហូតដល់ការទូទាត់សាច់ប្រាក់ ឱ្យបានទាន់ពេលតាមតម្រូវការ សំដៅគាំទ្រដល់ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព ចីរភាព និងការសន្សំសំចៃខ្ពស់។