នារសៀលថ្ងៃពុធ ៥ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ខែ ឧសភា ឆ្នាំ ២០២៦ ដោយ មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយ លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្តី នៃន.គ.ស. បាននាំយកនូវថវិកាឧបត្ថម្ភ និងសួរសុខទុក្ខ លោកស្រី សោម ស្រីសរ មន្រ្តីនៃ ន.គ.ស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបំពេញការងារ។ តាមរយៈនេះ ឯកឧត្តមអគ្គនាយក ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងជូនពរលោក ស្រី សោម ស្រីសរ សូមឆាប់ជាសះស្បើយ ឆាប់បានត្រឡប់ទៅចូលរួមបំពេញការងារបន្តទៀត៕




សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
