ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពី៖

កាលបរិច្ឆេទ៖ 11-05-2026 08:56 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពី៖

១)សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃបំណុល និង
២)សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃទ្រព្យវិនិយោគ

កិច្ចប្រជុំនេះរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេក វិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងនាយកដ្ឋាន ជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិសរុបប្រមាណ ៥០ រូប តាមប្រព័ន្ធអនឡាញ Zoom៕