លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញ នៃន.គ.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom

កាលបរិច្ឆេទ៖ 12-05-2026 08:54 AM

នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញ នៃន.គ.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងដូចខាងក្រោម៖
១.សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតវិទ្យាស្ថានហិរញ្ញវត្ថុមិនមែនធនាគារ
២.សេចក្តីព្រាងអនុក្រឹត្យស្ដីពីប្រភេទយានយន្តដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវ យានយន្តជាកាតព្វកិច្ច របស់ ន.ធ.ក.
៣.សេចក្តីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង របស់ ន.ធ.ក.
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និយ័តករ និងអង្គភាពក្រោមឱវាទអ.ស.ហ.