សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ផ្នែកវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

កាលបរិច្ឆេទ៖ 19-05-2026 03:16 PM

នៅថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ផ្នែកវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ នៅទីស្តីការ អ.ស.ហ. ដើម្បីផ្សព្វផ្សាយយុទ្ធសាស្រ្តនេះឱ្យទូលំទូលាយដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងសិក្ខាសាលានេះផងដែរ លោកស្រី ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមក្នុងការធ្វើបទបង្ហាញអំពីជំពូករបស់វិស័យគណនេយ្យ និងសវនកម្មដែលមាននៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០។