ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យធនធានមនុស្ស ស្តីពី “ការលើកកម្ពស់ការយល់ដឹងនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

កាលបរិច្ឆេទ៖ 19-05-2026 03:20 PM

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី វណ្ណា ពៅដានូ ប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានកិច្ចការទូទៅ អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យធនធានមនុស្ស ស្តីពី “ការលើកកម្ពស់ការយល់ដឹងនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ចដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។