នារសៀលថ្ងៃអង្គារ ១០ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. អមដោយមន្ដ្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងទម្រង់ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនិងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដំណាក់កាលទី១។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលនឹងដើរតួនាទីក្នុងការវាយតម្លៃពីកម្មវិបាកនៃម៉ាក្រូសេដ្ឋកិច្ចលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងការរួមចំណែករបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារទៅក្នុងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះ រៀបចំឡើងនៅ ទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រី នៃនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ





