កិច្ចប្រជុំស្តីពី “របាយការណ៍ការអនុវត្តថវិកាប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ”

កាលបរិច្ឆេទ៖ 29-05-2026 09:48 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០ នាទី, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្ត្រីជំនាញជាន់ខ្ពស់ បានចូលរួមកិច្ចប្រជុំស្តីពី “របាយការណ៍ការអនុវត្តថវិកាប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការចូលរួមពីនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។