លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរស្ថាប័នដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

កាលបរិច្ឆេទ៖ 29-05-2026 10:47 AM

នារសៀលថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរស្ថាប័នដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការស្នើសុំរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ពាក់ព័ន្ធនឹងប្រភេទសញ្ញាបណ្ណថ្មី ដោយមានការអញ្ជើញចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក។