កិ​ច្ចប្រជុំ​ផ្សព្វ​ផ្សាយស្តីពីការដាក់ឱ្យអនុវត្ត កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត និងសេចក្តីណែ​នាំស្តីពី​ការអនុវត្ត​កិច្ច​ព្រមព្រៀងសាជីវកម្មសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេ​ខាធិការ នៃអគ្គលេខា​ធិកា​​រដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ

កាលបរិច្ឆេទ៖ 29-05-2026 11:21 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ២:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី វង្ស ម៉ូនីក អនុប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុនៃនាយកដ្ឋានកិច្ចកាទូទៅ បានអញ្ជើ​ញចូលរួម​កកិ​ច្ចប្រជុំ​ផ្សព្វ​ផ្សាយស្តីពីការដាក់ឱ្យអនុវត្ត កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត និងសេចក្តីណែ​នាំស្តីពី​ការអនុវត្ត​កិច្ច​ព្រមព្រៀងសាជីវកម្មសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេ​ខាធិការ នៃអគ្គលេខា​ធិកា​​រដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។