សិក្ខាសាលាកសាងសមត្ថភាពក្រោមមូលបទ "ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព IFRS និងហានិភ័យអាកាសធាតុ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

កាលបរិច្ឆេទ៖ 29-05-2026 02:30 PM

នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), កញ្ញា ងួន ច័ន្ទរដ្ឋា អនុប្រធានការិយាល័យស្តង់ដាគណនេយ្យឯកជន នៃនាយកដ្ឋានបច្ចេកទេស និងមន្រ្តីជំនាញ បានចូលរួម សិក្ខាសាលាកសាងសមត្ថភាពក្រោមមូលបទ "ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព IFRS និងហានិភ័យអាកាសធាតុ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

សិក្ខាសាលានេះរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលកម្ពុជា (GGGI) ដោយមានកិច្ចគាំទ្រពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់​ដឹងរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ អំពីហិរញ្ញវត្ថុប្រកបដោយចីរភាព ជាពិសេសប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព, ស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព IFRS និងហានិភ័យអាកាសធាតុ ។