កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាអំពីការបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសសម្រាប់ការរៀបចំ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនិងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដំណាក់កាលទី១។

កាលបរិច្ឆេទ៖ 3-06-2026 09:49 AM

នារសៀលថ្ងៃអង្គារ ២ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. អមដោយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាអំពីការបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសសម្រាប់ការរៀបចំ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនិងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដំណាក់កាលទី១។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលបំណងពិភាក្សាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសសម្រាប់ការរៀបចំ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនិងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ”។ កិច្ចប្រជុំនេះ រៀបចំឡើងនៅ ទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រី​ នៃនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។