កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.

កាលបរិច្ឆេទ៖ 10-06-2026 09:10 AM

 នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនិយ័តករក្រោមឱវាទ អ.ស.ហ. សមាជិក និងសមាជិកាក្រុមប្រឹក្សា អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយផ្ទាល់នៅទីស្ដីការ អ.ស.ហ.។