នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងារអនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងចូលរួមដោយថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងក្រុមការងារផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បី៖
១.ណែនាំពីសមាសភាពក្រុមការងារ
២.បានដាក់ចេញនូវការងារមួយចំនួនដែលត្រូវអនុវត្តភ្លាមៗ និងការងារមួយចំនួនទៀតដែលនឹងត្រូវអនុវត្តនាពេលខាងមុខ។
គម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ រៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន។ គម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅដល់ការកសាងសមត្ថភាព ការអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យករ របស់ក្រុមហ៊ុនគណនេយ្យសវនកម្ម សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ។










