សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

កាលបរិច្ឆេទ៖ 15-06-2026 10:40 AM

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.), លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព រួមជាមួយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) ក្រោមអធិបតីភាពលោក ង៉ោ ដាឡែន អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯឧត្ត​ម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការដ្ឋាន អ.ស.ស. និងលោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះមានវត្តមានចូលរួមពីតំណាងអង្គភាពក្រោមឱវាទ អ.ស.ហ. តំណាងមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្ត តំណាងសហគ្រាស និងសិស្ស-និស្សិត ប្រមាណ ១៣០នាក់។