កិច្ចប្រជុំ ស្តីពី “ស្ថានភាព និងវឌ្ឍនភាពការងារ AML/CFT & CPF របស់ប្រទេសកម្ពុជា និងក្រុមការងារហិរញ្ញវត្ថុ (FATF)”

កាលបរិច្ឆេទ៖ 8-07-2026 02:41 PM

នារសៀលថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម លោក លឹម ចាន់រតនៈ អនុប្រធានការិយាល័យត្រួតពិនិត្យទី១ និងជាសមាជិកក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិ និងត្រៀមនិងទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី “ស្ថានភាព និងវឌ្ឍនភាពការងារ AML/CFT & CPF របស់ប្រទេសកម្ពុជា និងក្រុមការងារហិរញ្ញវត្ថុ (FATF)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ AML/CFT & CPF ដូចខាងក្រោម៖
១- លទ្ធផលមហាសន្និបាតរបស់ FATF លើកទី២ ប្រចាំឆ្នាំ២០២៦
២- ការពិនិត្យលើវឌ្ឍនភាពការងារ AML/CFT & CPF របស់ប្រទេសកម្ពុជា និងក្រុមការងារហិរញ្ញវត្ថុ (FATF)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ.ស.ហ.។