កិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដើម្បីពិភាក្សាលើ៖ (១). ពិនិត្យថាតើប្រព័ន្ធដែលបាននិងកំពុងអភិវឌ្ឍ បានអនុលោមតាម MEF IT architecture និង ESB strategy technical SOP, និង (២). ពិភាក្សាលើសេវាទាំង៧ដែលត្រូវសម្រេចអភិវឌ្ឍឱ្យបានក្នុងឆ្នាំ២០២៦។

កាលបរិច្ឆេទ៖ 10-07-2026 09:46 AM

នាថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ជីវ ហ៊ អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា រួមទាំងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដើម្បីពិភាក្សាលើ៖
(១). ពិនិត្យថាតើប្រព័ន្ធដែលបាននិងកំពុងអភិវឌ្ឍ បានអនុលោមតាម MEF IT architecture និង ESB strategy technical SOP, និង
(២). ពិភាក្សាលើសេវាទាំង៧ដែលត្រូវសម្រេចអភិវឌ្ឍឱ្យបានក្នុងឆ្នាំ២០២៦។