នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដើម្បីពិភាក្សាអំពីការប្រើប្រាស់ផ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) តែមួយគត់ សម្រាប់ការផ្លាស់ប្តូរ ទិន្នន័យរវាងគ្នានៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋាន និង អង្គភាពប្រហាក់ប្រហែលស្ថិត ក្រោម ក.ស.ហ.វ. និង រវាងប្រព័ន្ធរបស់អង្គភាពទាំងនោះ ជាមួយស្ថាប័នរដ្ឋ និង ឯកជនដទៃទៀត។ កិច្ចពិភាក្សានេះមានគោលបំណងពង្រឹងការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធ សុវត្តិភាព គណនេយ្យភាព និងយន្តការរួម និងប្រសិទ្ធភាពការងារ។









