កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកាលើ “គម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”

កាលបរិច្ឆេទ៖ 21-07-2026 09:30 AM

នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកាលើ “គម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ. និងលោក អៀង អូនទូច អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា កសហវ. នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។